ឯកឧត្តម ទេព យុទ្ធី អញ្ជើញផ្តល់កិត្តិយសធ្វើបទសម្ភាសន៍ជូនដល់អង្គការខាណា (KHANA)
នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភាឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញផ្តល់កិត្តិយសធ្វើបទសម្ភាសន៍ជាមួយលោក ជួប សុខចំរើន នាយកប្រតិបត្តិ អង្គការខាណា (KHANA) តាមប្រព័ន្ធនិម្មិត(Zoom) ស្តីពីសហគមន៍ សិទ្ធិ និងយេនឌ័រ សម្រាប់ការឆ្លើយតបនឹងជំងឺរបេង ក្រោមប្រធានបទរួមមាន៖ទី១-ក្រុមប្រជាជនសំខាន់ៗជាគោលដៅនៃជំងឺរបេង ទី២-បរិយាកាសផ្លូវច្បាប់ ការប្រមាថមាក់ងាយ និងការរើសអើង ភាពលាក់ការណ៍សម្ងាត់ ការដាក់ទោសទណ្ឌ ការទទួលបានជំនួយផ្លូវច្បាប់ ការទទួលបានសេវាគាំពារសង្គម…
ទី៣-ការរាតត្បាតជំងឺកូវីដ១៩ ជាឱកាសយុទ្ធសាស្ត្រដើម្បីបញ្ចប់ជំងឺរបេង…៕
ប្រភព៖នាយកដ្ឋានព័ត៌មាន